សូមស្វាគមន៍មកកាន់គេហទំព័រ

ក្រសួងពាណិជ្ជកម្ម

សេវាកម្មស្វ័យប្រវត្តកម្ម

ព័ត៌មានពាណិជ្ជកម្ម

ព័ត៌មានប្រចាំថ្ងៃ

  • ០៩
  • សីហា

កិច្ចសម្ភាសន៍ពិសេស លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយទូរទស្សន៍ជាតិកម្ពុជា ស្ដីពី “កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)"

កិច្ចសម្ភាសន៍ពិសេស លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយទូរទស្សន៍ជាតិកម្ពុជា ស្ដីពី “កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)"

  • ១៣
  • កញ្ញា

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្នុងគោលបំណងដើម្បីរាយការណ៍ជូន លោកជំទាវរដ្ឋមន្ត្រី អំពីលទ្ធផលការងារចុះបញ្ជីពាណិជ្ជកម្ម និងទទួលស្ដាប់នូវអនុសាសន៍ណែនាំអំពីទិសដៅការងារបន្ត

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្នុងគោលបំណងដើម្បីរាយការណ៍ជូន លោកជំទាវរដ្ឋមន្ត្រី អំពីលទ្ធផលការងារចុះបញ្ជីពាណិជ្ជកម្ម និងទទួលស្ដាប់នូវអនុសាសន៍ណែនាំអំពីទិសដៅការងារបន្ត។

  • ១៣
  • កញ្ញា

ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

  • ១២
  • កញ្ញា

ឯកឧត្តម អ៊ុក​ ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងគណៈប្រតិភូកម្ពុជា បានចូលរួមកិច្ចប្រជុំទ្វេរភាគីជាមួយភាគីចិន និងពិធីចុះហត្ថលេខាលើអនុស្សណៈនៃការយោគយល់គ្នាលើវិស័យសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលសិទ្ធិអ្នកនិពន្ធជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ឯកឧត្តម HU HEPING រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋបាលសិទ្ធិអ្នកនិពន្ធជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន NCAC និងជានាយកប្រតិបត្តិរងនៃនាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីសចិន

(ប៉េកាំង ចិន)៖ នាថ្ងៃពុធ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម អ៊ុក​ ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងគណៈប្រតិភូកម្ពុជា បានចូលរួមកិច្ចប្រជុំទ្វេរភាគីជាមួយភាគីចិន និងពិធីចុះហត្ថលេខាលើអនុស្សណៈនៃការយោគយល់គ្នាលើវិស័យសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលសិទ្ធិអ្នកនិពន្ធជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ឯកឧត្តម HU HEPING រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋបាលសិទ្ធិអ្នកនិពន្ធជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន NCAC និងជានាយកប្រតិបត្តិរងនៃនាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីសចិន។

  • ១២
  • កញ្ញា

ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី “ប្រព័ន្ធពាណិជ្ជកម្មសកលលោក” (Global Trading System) ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ព្រមទាំងប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ ជាច្រើនរូប

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី “ប្រព័ន្ធពាណិជ្ជកម្មសកលលោក” (Global Trading System) ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ព្រមទាំងប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ ជាច្រើនរូប។

  • ១២
  • កញ្ញា

សេចក្តីប្រកាសជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការកែសម្រួលវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក

សេចក្តីប្រកាសជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការកែសម្រួលវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក

  • ១២
  • កញ្ញា

ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងកិច្ចប្រជុំកំពូល “ ខ្សែក្រវ៉ាត់ និងផ្លូវ ” លើកទី៩ នៅទីក្រុងហុងកុង ប្រទេសចិន

(ហុងកុង ចិន)៖ នាថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងកិច្ចប្រជុំកំពូល “ ខ្សែក្រវ៉ាត់ និងផ្លូវ ” លើកទី៩ នៅទីក្រុងហុងកុង ប្រទេសចិន។

  • ១២
  • កញ្ញា

លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍ «Cambuild 2024» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រួមទាំងពាណិជ្ជករជាច្រើនរូប

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍ «Cambuild 2024» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រួមទាំងពាណិជ្ជករជាច្រើនរូប។

  • ១២
  • កញ្ញា

ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកស្រី Ms. Sarah Ellerman ជា Assistant USTR for Southeast Asia and the Pacific បានអញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាក្រុមការងារលើវិស័យការងារ ក្រោមកិច្ចព្រមព្រៀងស្តីពីក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាអំពីវឌ្ឍនភាពក្នុងវិស័យការងារនាពេលកន្លងមក តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកស្រី Ms. Sarah Ellerman ជា Assistant USTR for Southeast Asia and the Pacific បានអញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាក្រុមការងារលើវិស័យការងារ ក្រោមកិច្ចព្រមព្រៀងស្តីពីក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាអំពីវឌ្ឍនភាពក្នុងវិស័យការងារនាពេលកន្លងមក តាមប្រព័ន្ធវីដេអូ។

  • ១២
  • កញ្ញា

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើបទបង្ហាញ ស្ដីពី “កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)” ចែករំលែកដល់ ប្រតិភូគណបក្សនៃ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើបទបង្ហាញ ស្ដីពី “កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)” ចែករំលែកដល់ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលដឹកនាំដោយ ឯកឧត្តម ហួន ច័ន្ទថុន ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយមានការអញ្ជើញចូលរួមពី ប្រតិភូគណបក្សនយោបាយទាំងអស់ដែលសមាជិកសមាជិកានៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នីតិកាលទី៧ នៃរដ្ឋសភា។