លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។  កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖ (១)-របាយការណ៍របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម (២)-របាយការណ៍របស់ក្រុមហ៊ុនហ្គ្រីនត្រេដ (៣)-ផ្សព្វផ្សាយ ស្ដីពីរបៀបរបប នៃការរៀបចំលិខិតរដ្ឋបាល លិខិតបទដ្ឋានគតិយុត្តផេ្សងៗរបស់ក្រសួងពាណិជ្ជកម្ម (៤)-សេចក្តីព្រាងសំណើសុំចាត់តាំងសមាសភាពចូលរួមក្នុងក្រុមការងារតាមវិស័យ សម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន (៥). បញ្ហាផ្សេងៗ

---

(Phnom Penh): On the morning of 21 September 2023, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting with the attendance of the Ministry's leaders, director general, director of department, director of provincial departments, and other officials.

The weekly meeting was held under the following agenda: (1)- Report of the General Directorate of Trade Promotion (2)- Report of Green Trade Company (3) administrative document drafting guidelines (4) draft request for nomination of composition for sectoral Working Group on Public-Private Partnership (5). Others.

https://s2.moc.gov.kh/mocspace/mocspace_1695283786306.jpg
https://s2.moc.gov.kh/mocspace/mocspace_1695283786440.jpg
https://s2.moc.gov.kh/mocspace/mocspace_1695283787145.jpg