លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងបីរូបផ្សេងទៀត

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងបីរូបផ្សេងទៀត មកពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) អង្គការស្បៀងអាហារ និងកសិកម្ម (FAO) និងអង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីពិភាក្សាអំពីជំនួយបច្ចេកទេសនាពេលបច្ចុប្បន្នរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជា និងកំណត់ពីការងារអាទិភាពសម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនេះ ក៏បានពិភាក្សាពីក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិឆ្នាំ២០២៤-២០២៨។

---

(Phnom Penh): On the afternoon of 21 September 2023, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Joseph Scheuer, United Nations Resident Coordinator in Cambodia and three other representatives of the UN Agencies such as the United Nations Industrial Development Organization (UNIDO), Food and Agriculture Organization (FAO) and International Labour Organization (ILO), to discuss the current technical support of these UN agencies in Cambodia and identify potential priorities for further collaboration with the Ministry of Commerce. The meeting also discussed the UN Development Cooperation Framework 2024-2028.  

https://s2.moc.gov.kh/mocspace/mocspace_1695292189042.jpg
https://s2.moc.gov.kh/mocspace/mocspace_1695292188862.jpg
https://s2.moc.gov.kh/mocspace/mocspace_1695292188645.jpg