(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលបន្ថែមទៀត ដូចជាវិស័យកសិកកម្ម ការកែឆ្នៃម្ហូបអាហារ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិច ព្រមទាំងខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីលើទំនិញអាទិភាពរបស់កម្ពុជា និងបង្កើនកិច្ចសហការបន្ថែមទៀតរវាងសមាគមន៍វិស័យឯកជនប្រទេសទាំងពីរ។
---
(Phnom Penh): On the morning of 27 September 2023, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency Justin Whyatt, Ambassador Extraordinary and Plenipotentiary of Australia to the Kingdom of Cambodia, to discuss ways to boost cooperation in potential areas such as agriculture, food processing and e-commerce, as well as increase bilateral trade on Cambodia's priority goods and increase cooperation between private sector associations from both countries.