(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការតភ្ជាប់ និងកំណើនក្នុងតំបន់មេគង្គក្នុងអាស៊ាន”ថ្លែងក្នុងសុន្ទរកថា លោកជំទាវរដ្ឋមន្ត្រីបានលើកឡើងអំពីសារៈសំខាន់នៃតំបន់មេគង្គជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ក្នុងការងារជំរុញការតភ្ជាប់រូបវន្ត និងការតភ្ជាប់រវាងប្រជាជន និងប្រជាជនសំដៅជំរុញនិងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ លោកជំទាវ ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការលើកកម្ពស់ ការតភ្ជាប់ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍឌីជីថលូបនីយកម្ម និងការប្រឹងប្រែងជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន (Master Plan on ASEAN Connectivity) ឆ្នាំ២០២៥។បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាលកម្ពុជា ក្នុងការងារលើកកំពស់ការចូលរួមរបស់វិស័យឯកជនក្នុងសកម្មភាពសេដ្ឋកិច្ច ក្នុងការទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបានលើកឡើងពីយន្តការកសាងភាពជាដៃគូ រវាងរដ្ឋនិងឯកជន ជាពិសេសអំពីការរៀបចំវេទិការដ្ឋាភិបាល-វិស័យឯកជន នៅអំឡុងចុងឆ្នាំ២០២៣ នេះ។ ជាចុងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកជំនួញ វិនិយោគិន និងសមាជិកក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ឱ្យពិចារណាជំរុញការវិនិយោគក្នុងវិស័យសក្តានុពលនៅកម្ពុជា មានដូចជាកសិកម្មកែច្នៃ សេវាកម្មទេសចរណ៍ និងការបង្កើនការនាំចូលទំនិញសក្តានុពលរបស់កម្ពុជាដូចជា វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកម្មន្តសាលជាដើម។ល។
---
Her Excellency CHAM Nimul, Minister of Commerce delivered the opening remark for the ASEAN-Cambodia Business Summit 2023 under the session “Connectivity & Growth in the Mekong Region within ASEAN”
(Phnom Penh): on the afternoon of Thursday 28th September 2023 at Sofitel Phnom Penh Phokeethra, Her Excellency CHAM Nimul, Minister of Commerce was invited to address an opening remark in the opening ceremony of ASEAN-Cambodia Business Summit 2023 under the session “Connectivity & Growth in the Mekong Region within ASEAN”. In the remark, Her Excellency Minister highlighted the importance of the Mekong region, especially in the field of trade, investment, and the efforts of countries in the region to promote physical and people-to-people connectivity in order to accelerate and support sustainable and environmental economic growth. Her Excellency also underscored Cambodia’s effort to promote connectivity through establishing infrastructure, digitalization development, and effort with ASEAN member states to implement the Master Plan on ASEAN Connectivity 2025. In addition, Her Excellency Minister has mentioned that the Royal Government of Cambodia paid high attention to promoting the participation of the private sector in economic activities in order to take advantage of free trade agreements and also highlighted the mechanism of establishing Public-Private Partnerships, especially in the arrangement of Government-Private Sector Forums during the end of 2023. Last but not least, Her Excellency Minister encouraged businessmen, investors, and members of the EU-ASEAN Business Council to consider investing in Cambodia’s potential sectors, including agro-processing industries, tourism services, and increasing the import of Cambodia’s potential goods such as textile, footwear, traveling goods, and manufacturing products, etc.