លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោក Sangho Jo នាយកប្រតិបត្តិក្រុមហ៊ុនសាមសុងអេឡិកត្រូនិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោក Sangho Jo នាយកប្រតិបត្តិក្រុមហ៊ុនសាមសុងអេឡិកត្រូនិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុនបាន សម្តែងអំណរសាទរជូនលោកជំទាវរដ្ឋមន្រ្តីដែលត្រូវបានរាជរដ្ឋភិបាលផ្តល់ទំនុកចិត្ត តែងតាំងជាលោកជំទាវជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងបានស្នើសុំការគាំទ្រព្រះរាជាណាចក្រកម្ពុជាលើបេក្ខភាពសាធារណៈ​រដ្ឋ​កូរ៉េ ធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន (World Expo 2030 Busan) ។

---

(Phnom Penh): On the afternoon of Friday, 29 September 2023, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Sangho Jo, CEO for Samsung Electronics in Southeast Asia And Oceania and colleages. During the meeting, Mr. Sangho had extended his congratulations to Her Excellency Minister on the appointment by the Royal Government of Cambodia as Minister of Commerce and to seek Cambodia support on candidacy of Republic of Korea Hosting World Expo 2030 in Busan.  

https://s2.moc.gov.kh/mocspace/mocspace_1696136974500.jpg
https://s2.moc.gov.kh/mocspace/mocspace_1696136974380.jpg
https://s2.moc.gov.kh/mocspace/mocspace_1696136974685.jpg
https://s2.moc.gov.kh/mocspace/mocspace_1696136974540.jpg