(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូននូវវឌ្ឍនភាពការងាររបស់សមាគម។ ឆ្លៀតក្នុងឱកាសនេះ សមាគមបានជម្រាបជូនលោកជំទាវរដ្ឋមន្ត្រីពីផែនការសំខាន់ៗ និងទិសដៅអាទិភាពរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។
---
(Phnom Penh): On the morning of Tuesday, 2 October 2023, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Oknha Pech Bolen, President of the Young Entrepreneurs Association of Cambodia and delegates to report on association work progress. By taking this opportunity, YEAC has informed Her Excellency Minister of the core plans and directions of the association, Small and Medium Enterprises in Cambodia and cooperation with relevant ministries and institutions.