(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ធ្វើទស្សនកិច្ចស្វែងយល់ខ្សែច្រវាក់ផលិតកង់ នៅរោងចក្រផលិតកង់ អេ អេន ជេ ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង បារិត។ នៅមុនពេលបញ្ចប់បេសសកម្មនៅក្នុងខេត្តស្វាយរៀង លោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានបន្តធ្វើទស្សនកិច្ចទៅកាន់ច្រកទ្វារព្រំដែនអន្ដរជាតិបាវិតផងដែរ។