លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ខេត្តព្រៃវែង)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការ ដើម្បីស្វែងយល់ពីស្ថានភាព នីតិវិធីពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មនៅតាមខេត្តជាប់ព្រំដែន និងទទួលស្ដាប់បញ្ហាប្រឈម និងសំណូមពរ របស់មន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តព្រៃវែង។

https://s2.moc.gov.kh/mocspace/mocspace_1696573153775.jpg
https://s2.moc.gov.kh/mocspace/mocspace_1696573153726.jpg
https://s2.moc.gov.kh/mocspace/mocspace_1696573153889.jpg