ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកជំទាវ Heather Wheeler ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីអង់គ្លេស

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស)៖ នាថ្ងៃទី៥-៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកជំទាវ Heather Wheeler ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីអង់គ្លេស សម្រាប់ប្រទេសកម្ពុជានិងឡាវ និងជាមួយកញ្ញា Sabiha Ahmed ទីប្រឹក្សាគោលនយោបាយនៃ ក្រសួងការបរទេស និងអភិវឌ្ឍន៍ចក្រភពអង់គ្លេស។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីការអនុវត្តសកម្មភាពរួមគ្នាដើម្បីជម្រុញការធ្វើធុរកិច្ច និងកិច្ចសម្រួលវិនិយោគរវាងប្រទេសទាំងពីរ ក្នុងជំនួបជាមួយលោកជំទាវ Heather និងបានជម្រាបពីកាលានុវត្តភាពដែលកម្ពុជាអាចទាញយកអត្ថប្រយោជន៍បន្ថែមពីប្រព័ន្ធអនុគ្រោះពន្ធថ្មី (DCTS) របស់ចក្រភពអង់គ្លេស ទៅកាន់កញ្ញា Sabiha។ ---(London, the United Kingdom): On 5-6 October 2023, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce met with Her Excellency Ms. Heather Wheeler, UK Prime Minister’s Trade Envoy to Cambodia and Laos, and with Ms. Sabiha Ahmed, Policy Advisor at Foreign, Commonwealth and Development Office. His Excellency Secretary of State mentioned the implementation of joint actions to promote businesses and investment between the two countries to Ms. Heather, and informed Ms. Sabiha about the opportunities for Cambodia to maximize the use of UK’s Developing Countries Trading Scheme (DCTS).  

https://s2.moc.gov.kh/mocspace/mocspace_1696926992069.jpg
https://s2.moc.gov.kh/mocspace/mocspace_1696927001847.jpg
https://s2.moc.gov.kh/mocspace/mocspace_1696927010203.jpg
https://s2.moc.gov.kh/mocspace/mocspace_1696927010286.jpg
https://s2.moc.gov.kh/mocspace/mocspace_1696927010119.jpg
https://s2.moc.gov.kh/mocspace/mocspace_1696927010281.jpg