(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋមន្ត្រីស្ដីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖ (១)-របាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ (២)-របាយការណ៍របស់អគ្គាធិការដ្ឋាន (៣)-របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស (៤)-របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ (៥)-របាយការណ៍របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម (៦)-របាយការណ៍របស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម (៧)-របាយការណ៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (៨)-របាយការណ៍របស់ក្រុមហ៊ុនហ្រ្គីនត្រេដ (៩)-របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង (១០)-របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ ---(Phnom Penh): On the morning of Thursday, 19 October 2023, at the Ministry of Commerce, His Excellency Ok Boung, Acting Minister of the Ministry of Commerce, chaired the weekly meeting with the attendance of the Ministry's leaders, director generals, director of departments, director and deputy director of provincial departments, director and deputy director of CCF branches, and other officials. The weekly meeting was held under the following agenda: (1) General Department of Administration and Finance (2) General Department of Inspection (3) Report of the General Department of Domestic Trade (4) Report of the General Department of International Trade (5) General Directorate of Trade Promotion (6) General Department of Trade Support Services (7) Report of the Consumer Protection, Competition and Fraud Repression Directorate-General (8 ) Report of the Green Trade Company (9) Report of the Battambang Provincial Department of Commerce (10) Report of the Pursat Provincial Department of Commerce