(រដ្ឋធានីប៉េកាំង): នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ រដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបជាមួយលោកស្រី Sissi LIU នាយិកាប្រតិបត្តិនៃមហាវិទ្យាល័យសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យប៉េកាំង ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យប៉េកាំង និងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម។ ភាគីសាកលវិទ្យាល័យឯកភាពលើការពិនិត្យលទ្ធភាពក្នុងការបង្កើតក្របខណ្ឌផ្លូវការសម្រាប់សាកលវិទ្យាល័យអាចជួយលើគម្រោងស្រាវជ្រាវរួមគ្នា កម្មវិធីសិក្សារយ:ពេលខ្លីនិងវែង ការធ្វើសន្និសីទរួមគ្នា និងគម្រោងផ្សេងទៀតពាក់ព័ន្ធការបណ្តុះបណ្តាលគោលនយោបាយពាណិជ្ជកម្ម ជូនមន្ត្រីក្រសួងពាណិជ្ជកម្ម តាមយន្តការមហាវិទ្យាល័យសិក្សាអន្តរជាតិ-វិទ្យាស្ថាន ដែលភាគីទាំងពីរគ្រោងពិនិត្យលទ្ធភាពពីឆ្នាំ២០២៤ ខាងមុខនេះទៅ។ - - -(Beijing): On the morning of 19 October 2023, in Beijing, People’s Republic of China, with the permission of Her Excellency CHAM Nimul, Minister of Commerce, Her Excellency Svay Nakry, Undersecretary of State of Commerce, met with Professor Sissi LIU, Executive Director of the School of International Studies, Peking University, to discuss cooperation between the Trade Training and Research Institute (TTRI) of the Ministry of Commerce and the School of International Studies of Peking University. At the request of Her Excellency Undersecretary of State, Professor Executive Director agreed to explore official frameworks on joint research projects, degree and non-degree programs, jointly international conference and other trade policy-related projects tailored for MoC officials through the School of International Studies-TTRI framework, which both sides planned to kick off the feasibility of as early as 2024.