ឯកឧត្តម ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកសម្ពោធព្រឹត្តិការណ៍ “ផ្សារបារាំង” ឆ្នាំ២០២៣

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ នៅស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកសម្ពោធព្រឹត្តិការណ៍ “ផ្សារបារាំង” ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមJacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតឡើងដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្ម កម្ពុជា-បារាំង(CCIFC) ដោយបានចាប់ផ្តើមអនុញ្ញាតអោយសាធារណៈជនចូលទស្សនាចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៦នាទីល្ងាច និងមានការបើកអោយចូលទស្សនាកំសាន្តសួនឧទ្យានក្នុងបរិវេណស្ថានទូតបារាំងជូនភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណ ១៣.៥០០ នាក់។  

https://s2.moc.gov.kh/mocspace/mocspace_1697989317470.jpg
https://s2.moc.gov.kh/mocspace/mocspace_1697989326924.jpg
https://s2.moc.gov.kh/mocspace/mocspace_1697989339201.jpg
https://s2.moc.gov.kh/mocspace/mocspace_1697989339128.jpg
https://s2.moc.gov.kh/mocspace/mocspace_1697989352045.jpg
https://s2.moc.gov.kh/mocspace/mocspace_1697989351998.jpg
https://s2.moc.gov.kh/mocspace/mocspace_1697989352123.jpg
https://s2.moc.gov.kh/mocspace/mocspace_1697989352180.jpg