(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអាទិភាពរួមគ្នា ព្រមទាំងស្វែងយល់អំពីវឌ្ឍនភាព និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ ជាពិសេសការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញកាលានុវត្តភាពវិស័យវិនិយោគរវាងប្រទេសទាំងពីរ។---(Phnom Penh): On the morning of Wednesday, 25 October 2023, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency Martin Vávra, Ambassador of the Czech Republic to The Kingdom of Cambodia, to further discuss shared priorities and explore the progress and potential of bilateral cooperation on key areas; in particular, increasing trade relations and promoting investment opportunities between the two countries.