លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Tassilo Brinzer អនុប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Tassilo Brinzer អនុប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council) និងគណៈប្រតិភូប្រមាណជាង៤០ រូប ដែលជាតំណាងមកពីក្រុមហ៊ុនពហុជាតិសហភាពអឺរ៉ុបចំនួន ២៣ ក្រុមហ៊ុន ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន។នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរដែលក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ក៏ដូចជាសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ការរួមចំណែកជាបន្តបន្ទាប់ក្នុងការពង្រឹងពាណិជ្ជកម្ម និងទំនាក់ទំនងវិនិយោគរវាងអាស៊ាន និងសហភាពអឺរ៉ុប។ លោកជំទាវរដ្ឋមន្ត្រី បានទទួលស្តាប់នូវសំណូមពរបណ្ដាតំណាងក្រុមហ៊ុននានានិងបានឯកភាពពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនិងការគាំទ្រទៅវិញទៅមកដល់វិស័យឯកជនដែលជាដៃគូអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់ របស់កម្ពុជា។

(Phnom Penh): On the afternoon of Wednesday, 25 October 2023, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Tassilo Brinzer, Vice-Chair of the EU-ASEAN Business Council with his delegation of around 40 representatives from 23 European multinational companies, to discuss on future cooperation opportunities between Ministry of Commerce and EU-ASEAN Business Council.During the meeting, Her Excellency Minister expressed her appreciation for EU-ASEAN Business Council; as well as EuroCham Cambodia for the continuous contribution in strengthening trade and investment relations between ASEAN and the EU. Her Excellency Minister also acknowledged the inquiries raised by the representatives of European companies and agreed to further expand mutual cooperation in order to provide support to the private sector as an important economic development partner of Cambodia.  

https://s2.moc.gov.kh/mocspace/mocspace_1698247141088.jpg
https://s2.moc.gov.kh/mocspace/mocspace_1698247146578.jpg
https://s2.moc.gov.kh/mocspace/mocspace_1698247162184.jpg
https://s2.moc.gov.kh/mocspace/mocspace_1698247162179.jpg
https://s2.moc.gov.kh/mocspace/mocspace_1698247162104.jpg
https://s2.moc.gov.kh/mocspace/mocspace_1698247172073.jpg
https://s2.moc.gov.kh/mocspace/mocspace_1698247194585.jpg
https://s2.moc.gov.kh/mocspace/mocspace_1698247194279.jpg
https://s2.moc.gov.kh/mocspace/mocspace_1698247194341.jpg
https://s2.moc.gov.kh/mocspace/mocspace_1698247226378.jpg
https://s2.moc.gov.kh/mocspace/mocspace_1698247226257.jpg
https://s2.moc.gov.kh/mocspace/mocspace_1698247226447.jpg
https://s2.moc.gov.kh/mocspace/mocspace_1698247226677.jpg
https://s2.moc.gov.kh/mocspace/mocspace_1698247236773.jpg
https://s2.moc.gov.kh/mocspace/mocspace_1698247249675.jpg