(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាពការងារ និងពិនិត្យដោះស្រាយបញ្ហាប្រឈម សំដៅពង្រឹងប្រសិទ្ធភាពការងារដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម។កិច្ចប្រជុំប្រចាំខែនេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖ (១) មតិបើកអង្គប្រជុំដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (២) ការអានព្រះរាជក្រឹត្យតែងតាំងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម (៣) របាយការណ៍របស់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និង (៤) បញ្ហាផ្សេងៗ
(Phnom Penh): On the morning of Thursday, 26 October 2023, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired the monthly meeting to monitor and evaluate work in progress and address challenges to strengthen work efficiency with the attendance of the ministry's leaders, director generals, director of departments, director and deputy director of provincial departments, director and deputy director of CCF branches, and other officials.
The monthly meeting was held under the following agendas: (1) Opening remarks by Her Excellency CHAM Nimul, Minister of Commerce; (2) Reading the Royal Decree appointing civil servants of the Ministry of Commerce; (3) Report of the General Department and General Department of Inspection; and (4) others.