(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក តាន់ សែឆាយ ប្រធានសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងនោះផងដែរ លោកជំទាវ បានជម្រាបជូន អំពីការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម ដល់ធុរកិច្ចនៅកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ។
(Phnom Penh): On the afternoon of Thursday, 26 October 2023, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. TAN Serchhay, President of the Wine Spirits and Beer Importers and Distributors Association (WSBIDA). During the meeting, Her Excellency also stated about the efforts from the Ministry of Commerce to improve business and investment environment in Cambodia.