ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពី វិធានដើមកំណើតទំនិញ និងប្រព័ន្ធអនុគ្រោះពន្ធថ្មី (DCTS) និងធ្វើទស្សនកិច្ចរោងចក្រ នៅក្នុងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ខេត្តព្រះសីហនុ)៖ នាថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពី វិធានដើមកំណើតទំនិញ និងប្រព័ន្ធអនុគ្រោះពន្ធថ្មី (DCTS) របស់ចក្រភពអង់គ្លេស និងធ្វើទស្សនកិច្ចរោងចក្រ នៅក្នុងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម ប៊ុន ចន្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមទាំងមន្ត្រីនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម និងមន្ត្រីតំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយជូនតំណាងក្រុមហ៊ុន/រោងចក្រ ឱ្យបានយល់ដឹងអំពី "ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ" ក៏ដូចជាទាញយកអត្ថប្រយោជន៍ជាអតិបរមាពីប្រព័ន្ធអនុគ្រោះពន្ធថ្មី (DCTS) របស់ចក្រភពអង់គ្លេស។ ឯកឧត្តមរដ្ឋលេខាធិការក៏បានចុះត្រួតពិនិត្យមើលស្ថានភាពការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងពិនិត្យមើលខ្សែច្រវាក់ផលិតកម្មផលិតសំបកកង់រថយន្ត ផ្ទាំងសូឡា ការ៉ូឈើ និងផលិតកម្មកាបូប សម្ភារៈធ្វើដំណើរ ។

https://s2.moc.gov.kh/mocspace/mocspace_1698387734004.jpg
https://s2.moc.gov.kh/mocspace/mocspace_1698387739592.jpg
https://s2.moc.gov.kh/mocspace/mocspace_1698387746595.jpg
https://s2.moc.gov.kh/mocspace/mocspace_1698387754385.jpg
https://s2.moc.gov.kh/mocspace/mocspace_1698387759352.jpg
https://s2.moc.gov.kh/mocspace/mocspace_1698387766653.jpg
https://s2.moc.gov.kh/mocspace/mocspace_1698387775317.jpg
https://s2.moc.gov.kh/mocspace/mocspace_1698387784358.jpg
https://s2.moc.gov.kh/mocspace/mocspace_1698387791870.jpg
https://s2.moc.gov.kh/mocspace/mocspace_1698387796231.jpg