ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបានកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានទទួលជួបក្រុមការងារនៃសមាគម Asia Pacific International Spirits and Wines Alliance (APISWA) ដើម្បីពិភាក្សាលើការពិនិត្យលទ្ធភាពរៀបចំឱ្យមានក្រមអនុវត្តក្នុងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងពិភាក្សាលើវឌ្ឍនភាពនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់អាយុស្របច្បាប់ក្នុងការទិញភេសជ្ជៈគ្រឿងស្រវឹង

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ) នារសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបានកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានទទួលជួបក្រុមការងារនៃសមាគម Asia Pacific International Spirits and Wines Alliance (APISWA) ដើម្បីពិភាក្សាលើការពិនិត្យលទ្ធភាពរៀបចំឱ្យមានក្រមអនុវត្តក្នុងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង [Self-Regulatory Responsible Marketing Code for Alcoholic Beverages] និងពិភាក្សាលើវឌ្ឍនភាពនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់អាយុស្របច្បាប់ក្នុងការទិញភេសជ្ជៈគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា។គោលបំណងនៃកិច្ចប្រជុំនាថ្ងៃនេះ គឺសមាគម APISWA ស្នើសុំការគាំទ្រជាគោលការណ៍ក្នុងការរៀបចំក្រមអនុវត្តក្នុងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលនឹងដើរជាគោលការណ៍សំខាន់មួយសម្រាប់ធុរជនផ្នែកភេសជ្ជៈគ្រឿងស្រវឹងជាតិ និងអន្តរជាតិ ទទួលប្រតិបត្តិតាមនៅពេលដែលធ្វើការផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួន។គួររំលឹកផងដែរថាសមាគម APISWA មានសមាជិកជាក្រុមហ៊ុនធំៗចំនួន ៣ ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា Heineken, Carlsberg និង Pernod Ricard ហើយក្រុមហ៊ុនទាំង ៣ នេះ ក៏បានដើរតួយ៉ាងសំខាន់ក្នុងការជម្រុញឱ្យមានការកំណត់អាយុស្របច្បាប់ក្នុងការទិញភេសជ្ជៈគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕

https://s2.moc.gov.kh/mocspace/mocspace_1698389955575.jpg
https://s2.moc.gov.kh/mocspace/mocspace_1698389961420.jpg
https://s2.moc.gov.kh/mocspace/mocspace_1698389965285.jpg
https://s2.moc.gov.kh/mocspace/mocspace_1698389970514.jpg
https://s2.moc.gov.kh/mocspace/mocspace_1698389976171.jpg
https://s2.moc.gov.kh/mocspace/mocspace_1698389976192.jpg
https://s2.moc.gov.kh/mocspace/mocspace_1698389976066.jpg
https://s2.moc.gov.kh/mocspace/mocspace_1698389976116.jpg
https://s2.moc.gov.kh/mocspace/mocspace_1698389976322.jpg
https://s2.moc.gov.kh/mocspace/mocspace_1698389976446.jpg
https://s2.moc.gov.kh/mocspace/mocspace_1698389976334.jpg
https://s2.moc.gov.kh/mocspace/mocspace_1698389984971.jpg
https://s2.moc.gov.kh/mocspace/mocspace_1698389985037.jpg
https://s2.moc.gov.kh/mocspace/mocspace_1698389985097.jpg
https://s2.moc.gov.kh/mocspace/mocspace_1698389985079.jpg