(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក Davide Furceri ប្រធានបេសកកម្មប្រចាំប្រទេសកម្ពុជានៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីពិភាក្សាអំពីការធ្វើពិពិធកម្មពាណិជ្ជកម្ម កិច្ចព្រមព្រៀងពាណិជ្ជកម្ម ការអភិវឌ្ឍលើការនាំចេញនាំចូល និងការចុះបញ្ជីពាណិជ្ជកម្ម។
(Phnom Penh): On the afternoon of Friday, 27 October 2023, at the Ministry of Commerce, with the highest permission of Her Excellency CHAM Nimul, Minister of Commerce, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, met Mr. Davide Furceri, IMF Mission Chief for Cambodia, to discuss respective related to trade diversification, Free Trade Agreement, Import and Export Development and Business Registration.