(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ក្នុងឱកាសមុនពេលឡើងថ្លែងសុន្ទកថាបើកកម្មវិធី “ផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃ ២០២៣" ដែលរៀបចំដោយសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYEAD) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន គណៈប្រតិភូសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ និងគណៈប្រតិភូជាវិនិយោគិននិងធុរជនកម្ពុជា និងថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីឱកាសធ្វើធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
(Phnom Penh): On the afternoon of Saturday, 28 October 2023, at the FairField by Marriott Phnom Penh Hotel, prior to her opening remarks at “Cambodian-Thai Business Matching 2023,” organized by the Cambodia Youth Entrepreneurs Association for Development (CYEAD), Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from CYEAD delegations, the delegation of Cambodian and Thai businesspersons and investors, to discuss doing business and investment opportunities in Cambodia.