ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តពាណិជ្ជកម្មម៉ាឡេស៊ីឆ្នាំ២០២៣ ស្តីពី វេទិកានៃការត្រួតពិនិត្យនាំចេញក្នុងតំបន់អាស៊ីបូពា៍

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ទីក្រុងកូឡាឡាំពួរ)៖ នាថ្ងៃទី២៣-២៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តពាណិជ្ជកម្មម៉ាឡេស៊ីឆ្នាំ២០២៣ ស្តីពី វេទិកានៃការត្រួតពិនិត្យនាំចេញក្នុងតំបន់អាស៊ីបូពា៍។ វេទិកានេះសហការរៀបចំដោយក្រសួងវិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្មម៉ាឡេស៊ី ក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ចំនេះដឹងលើក្របខណ្ឌគតិយុត្តិរាល់ទំនិញជាយុទ្ធសាស្រ្តដែលពាក់ពន្ធនឹងវិស័យសន្តិសុខ និងការពារជាតិរបស់ប្រទេសក្នុងតំបន់ និងពិភពលោក។ ឆ្លៀតក្នុងឱកាសនៃការចូលរួមក្នុងវេទិកាខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការ​ រួមជាមួយមន្រ្តីជំនាញមកពីអគ្គនាយកដ្ឋានគយ និងលេខាធិការដ្ឋាននៃគណះកម្មាធិការជាតិប្រយុទ្ធប្រឆាំងភារវកម្ម បានទទួលជួបពិភាក្សាការងារជាមួយនឹងស្ថាប័នចំនួន ៣ ផងដែរ ក្នុងនោះរួមមាន Principle Deputy Assistant Secretary (PDAS) របស់សហរដ្ឋអាម៉េរិក, ការិយាល័យពាណិជ្ជកម្មសហរដ្ឋអាម៉េរិកប្រចាំប្រទេសសឹង្ហបូរី (US BIS) និងក្រុមការងារសហភាពអឺរ៉ុបលើគម្រោង (EU Partnership 2 Partnership-EU P2P) ដើម្បីគៀងគរ និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានាក្រោមជំនួយឧបត្ថម្ភពីសហភាពអឺរ៉ុប និងពីក្រសួងការបរទេស ព្រមទាំងក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។

(Kuala Lumpur): On 23-27 October, 2023, in Kuala Lumpur, Malaysia, with the high permission of Her Excellency CHAM Nimul, Minister of Commerce, His Excellency RATH Saravuth, Secretary of State of the Ministry of Commerce, attended the Malaysia Strategy Trade Summit 2023 on Southeast Asia Forum on "Regional Export Control".

The forum is co-organized by the Ministry of Investment, Trade, and Industry of Malaysia, the US Department of State and the Department of Commerce to share best practices and knowledge on the legal framework for all strategic goods related to national security and defense in the region and the world.

On the occasion of participating in the above forum, His Excellency RATH Saravuth, Secretary of State, accompanied by officers from the General Department of Customs and the Secretariat of National Counter Terrorism Committee, also met with three institutions, including the Principal Deputy Assistant Secretary of the United States (PDAS), The US Bureau of Industry and Security in Singapore (US BIS), and the EU delegations from the EU Partnership 2 Partnership (EU P2P), to mobilize and discuss cooperation in the implementation of projects under the auspices of the EU, the Department of Commerce, and the Department of State.

https://s2.moc.gov.kh/mocspace/mocspace_1698594344625.jpg
https://s2.moc.gov.kh/mocspace/mocspace_1698594351981.jpg
https://s2.moc.gov.kh/mocspace/mocspace_1698594351763.jpg
https://s2.moc.gov.kh/mocspace/mocspace_1698594359955.jpg
https://s2.moc.gov.kh/mocspace/mocspace_1698594360056.jpg