ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ស្តីពីការអនុម័តរបាយការណ៍វាយតម្លៃយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ស្តីពីការអនុម័តរបាយការណ៍វាយតម្លៃយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័ន សរុបប្រមាណចំនួនប្រមាណ ៥០នាក់ ដើម្បីពិនិត្យតាមដានវឌ្ឍនភាពនិងលទ្ធផលនៃការអនុវត្ត ប្រមូលធាតុចូល និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃនៃការអនុវត្តយុទ្ធសាស្ត្រនេះផងដែរ។ សូមបញ្ជាក់ផងដែរ យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce Strategy) នេះត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែកញ្ញា ឆ្នាំ២០២០ ក្រោមការ ឧបត្ថម្ភហិរញ្ញប្បទានពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (Enhanced Integrated Framework — EIF)។

(Phnom Penh): On the morning of Monday, 30 October 2023, at the Ministry of Commerce, on behalf of Her Excellency CHAM Nimul, Minister of Commerce, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, chaired the inter-ministerial meeting to validate the “E-commerce Strategy Implementation Review Progress Report” with a total of approximately 50 participants from line-ministries and institutions, to monitor the progress and results of the implementation, gather inputs and validate the draft of evaluation report as well. The E-commerce Strategy was officially launched in September 2020 with the financial support of the Enhanced Integrated Framework (EIF).

https://s2.moc.gov.kh/mocspace/mocspace_1698667355892.jpg
https://s2.moc.gov.kh/mocspace/mocspace_1698667364539.jpg
https://s2.moc.gov.kh/mocspace/mocspace_1698667364385.jpg
https://s2.moc.gov.kh/mocspace/mocspace_1698667364382.jpg
https://s2.moc.gov.kh/mocspace/mocspace_1698667375777.jpg
https://s2.moc.gov.kh/mocspace/mocspace_1698667375876.jpg
https://s2.moc.gov.kh/mocspace/mocspace_1698667375865.jpg
https://s2.moc.gov.kh/mocspace/mocspace_1698667375880.jpg
https://s2.moc.gov.kh/mocspace/mocspace_1698667386459.jpg