លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសុទ្ទរកថាក្នុង “ពិធីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា និងពិធីប្រារព្ធខួបលើកទី៦ នៃសហភាពសហគ្រិនតំបន់ឈូងសមុទ្រពិសេស ក្រុងក្វាងទុង ហុងកុង ម៉ាកាវ”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ទីក្រុងក្វាងចូវ, ខេត្តក្វាងទុង)៖ នាថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសុទ្ទរកថាក្នុង “ពិធីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា និងពិធីប្រារព្ធខួបលើកទី៦ នៃសហភាពសហគ្រិនតំបន់ឈូងសមុទ្រពិសេស ក្រុងក្វាងទុង ហុងកុង ម៉ាកាវ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកអគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំនៅក្រុងទីក្វាងចូវ និងក្រុមប្រឹក្សាចិនជំរុញពាណិជ្ជកម្មអន្តរជាតិខេត្តក្វាងទុង សមាគមសហគ្រាសវិនិយោគបរទេសក្វាងទុង និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

កម្មវិធីនេះរៀបចំឡើងដើម្បីបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និតរវាងសាធារណៈរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តសហការជាមួយគ្នាដោយទទួលបានអត្ថប្រយោជន៍ និងអភិវឌ្ឍន៍ក្នុងទម្រង់សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងជំនួញរវាងសហគ្រាសតំបន់ឈូងសមុទ្រពិសេស ក្វាងទុង ហុងកុង ម៉ាកាវ និងសហគ្រាសក្នុងព្រះរាជាណាចក្រកម្ពុជា។

(GuangZhou, GuangDong): On Monday, 30 October 2023, on behalf of Her Excellency CHAM Nimul, Minister of Commerce, Her Excellency SOMETH Somnea, Under Secretary of State, attended and delivered remark at “The 65th Anniversary of the Establishment of Diplomatic Relations Between the People's Republic of China and The Royal Government of Cambodia and The 6th Anniversary of Guangdong-HK-Macao Bay Area Entrepreneurs Union” with the participation from Ministry of Tourism, Ministry of Agriculture, Forestry and Fisheries, Ministry of Industry, Science, Technology & Innovation, Consul-General of the Kingdom of Cambodia in Guongzhou, and China Council for the Promotion of International Trade Guangdong, Guangdong Association of Enterprises with Foreign Investment and other distinguish guests.

This forum is designed to highlight the close relationship between the People's Republic of China and the Kingdom of Cambodia, the continued cooperation, benefit, and development in economy, science, and technology, and to expand economic and trade cooperation between Guangdong-HK-Macao Bay Area Enterprises and Cambodian enterprises.

https://s2.moc.gov.kh/mocspace/mocspace_1698766909604.jpg
https://s2.moc.gov.kh/mocspace/mocspace_1698766914355.jpg
https://s2.moc.gov.kh/mocspace/mocspace_1698766918584.jpg
https://s2.moc.gov.kh/mocspace/mocspace_1698766925767.jpg
https://s2.moc.gov.kh/mocspace/mocspace_1698766925778.jpg
https://s2.moc.gov.kh/mocspace/mocspace_1698766925837.jpg
https://s2.moc.gov.kh/mocspace/mocspace_1698766941077.jpg
https://s2.moc.gov.kh/mocspace/mocspace_1698766941194.jpg
https://s2.moc.gov.kh/mocspace/mocspace_1698766941099.jpg
https://s2.moc.gov.kh/mocspace/mocspace_1698766941126.jpg
https://s2.moc.gov.kh/mocspace/mocspace_1698766956729.jpg
https://s2.moc.gov.kh/mocspace/mocspace_1698766956744.jpg
https://s2.moc.gov.kh/mocspace/mocspace_1698766957010.jpg
https://s2.moc.gov.kh/mocspace/mocspace_1698766956851.jpg
https://s2.moc.gov.kh/mocspace/mocspace_1698766962198.jpg
https://s2.moc.gov.kh/mocspace/mocspace_1698766966255.jpg