(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង លើសេចក្តីព្រាងអនុក្រឹត្យស្តីពី “ការហាមឃាត់ការនាំចេញផលិតផល និងទំនិញដែលប្រើប្រាស់ពលកម្មដោយបង្ខំ ឬពលកម្មកុមារ” ដែលមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចពិភាក្សា បានប្រព្រឹត្តទៅដោយរលូន និងបានប្រមូលធាតុចូលដ៏មានតម្លៃជាច្រើន ពីសំណាក់ សមាសភាពចូលរួម និងបានសម្រេចគោលដៅកិច្ចការនៃជំហ៊ានបន្ទាប់បានយ៉ាងច្បាស់លាស់ ។
(Phnom Penh): On the morning of Friday, 3 November 2023, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State, on behalf of Her Excellency CHAM Nimul, Minister of Commerce, chaired the inter-ministerial meeting on the draft Sub-Decree on “Prohibition of Exportation of Products and Goods Using Forced Labor or Child Labor” with the participation of representatives from Ministry of Interior and Ministry of Labor and Vocational Training. The discussion proceeded smoothly and obtained valuable inputs and achieved clear goals for the next steps.