ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦ នឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ ប្រទេសចិន ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៣

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦ នឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ ប្រទេសចិន ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឆ្នាំនេះជាលើកទី៦ហើយ ដែលក្រសួងពាណិជ្ជកម្មកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។ សម្រាប់ឆ្នាំ២០២៣នេះ កម្ពុជាបានសាងសង់ពន្លាជាតិដែលមានទំហំ១៣៦ម៉ែត្រការ៉េ ដោយសាងសង់តាមលំនាំព្រះបរមរាជវាំង និងការតុបតែងជារចនាបថខ្មែរ។ នៅក្នុងពន្លាជាតិកម្ពុជា មានដាក់តាំងបង្ហាញផលិតផលដែលមានសក្តានុពលដូចជាអង្ករ គ្រាប់ស្វាយចន្ទីរ ម្រេច កាហ្វេ និងវត្ថុអនុស្សាវរីយ៍ជាដើម ព្រមទាំងដាក់តាំងបង្ហាញរូបភាព និងវីដេអូ ដើម្បីផ្សព្វផ្សាយពីបរិយាកាសវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិរបស់កម្ពុជា។

It is worth mentioning that the 6th China International Import Expo will be held in Shanghai, China from November 5-10, 2023. This year is the sixth time that the Ministry of Commerce of Cambodia has participated in this expo. For 2023, Cambodia has built a national pavilion with a size of 136 square meters, built in the style of the Royal Palace and decorated in the Khmer style. In the Cambodian pavilion, potential products such as rice, cashew nuts, pepper, coffee and souvenirs are on display, as well as pictures and videos to promote Cambodia's investment environment, economy, trade, tourism and national culture.

https://s2.moc.gov.kh/mocspace/mocspace_1699159761592.jpg
https://s2.moc.gov.kh/mocspace/mocspace_1699159761889.jpg
https://s2.moc.gov.kh/mocspace/mocspace_1699159761875.jpg
https://s2.moc.gov.kh/mocspace/mocspace_1699159761976.jpg
https://s2.moc.gov.kh/mocspace/mocspace_1699159761833.jpg
https://s2.moc.gov.kh/mocspace/mocspace_1699159762113.jpg
https://s2.moc.gov.kh/mocspace/mocspace_1699159771734.jpg
https://s2.moc.gov.kh/mocspace/mocspace_1699159771870.jpg