(ទីក្រុងសៀងហៃ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូពាណិជ្ជកម្មកម្ពុជា ចូលរួមពិធីសម្ពោធ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៦ (The 6th China International Import Expo) និងវេទិកាសេដ្ឋកិច្ចអន្តរជាតិហុងឈាវ (Hongqiao International Economic Forum) ដែលរៀបចំឡើងនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ នាយកដ្ឋមន្រ្តី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រធានអង្គការអន្តរជាតិធំៗ មកពី១៥៤ ប្រទេសនៅក្នុងតំបន់ និងពិភពលោក។ព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៦ ឆ្នាំ២០២៣នេះ មានក្រុមហ៊ុន/សហគ្រាសជាង ៣៤០០ មកពីបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកចំនួន ១៥៤ បានចូលរួម ដោយមានដាក់តាំងបង្ហាញបច្ចេកវិទ្យា AI ឧស្សាហកម្មយានយន្ត ប្រេងឥន្ធនៈ ការកែច្នៃម្ហូបអាហារ ផលិតផលកសិកម្ម ឧបករណ៍បច្ចេកទេស ទំនិញប្រើប្រាស់ ឧបករណ៍វេជ្ជសាស្ត្រនិងឱសថ និងសេវាកម្មពាណិជ្ជកម្មជាដើម ដែលមានច្រើនពាន់ប្រភេទ។ ចំណុចសំខាន់នៃពិព័រណ៍ឆ្នាំនេះ គឺពន្លាជាតិរបស់ប្រទេសចូលរួមនីមួយៗ ត្រូវបានធ្វើឡើងតាមបច្ចេកវិទ្យាថ្មីទំនើប ដោយមានប្រទេស និងអង្គការអន្តរជាតិធំៗចំនួន ៦៩ បានសាងសង់ពន្លាជាតិរបស់ខ្លួន៕
(Shanghai): On the morning of Sunday, 5 November 2023, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, on behalf of Her Excellency CHAM Nimul, Minister of Commerce, led Cambodia’s commercial delegation to attend the inauguration ceremony of “The 6th China International Import Expo and Hongqiao International Economic Forum” held in Shanghai, presided over by His Excellency Li Qiang, Prime Minister of the People's Republic of China and attended by Heads of State, Prime Ministers, Ministers, Senior Leaders, and CEOs of international organizations from 154 Countries/IOs in the region and the world.The 6th CIIE 2023, more than 3,400 companies from 154 countries in the regions and around the world participated, showcasing AI technology, the automotive, space, oil & gas industry, foods and beverage industry, agricultural products, technical equipment, consumer goods, medical and pharmaceutical products and trade services with thousand different items. The highlight of this year's expo is that each country's national pavilion is made with modern technology, with 69 countries and international organizations building their own pavilions.