(ទីក្រុងសៀងហៃ)៖ ពិធីកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលអន្ដរជាតិចិនលើកទី៦ (The 6th China International Import Expo) បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ នៃទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម Jing Chunhai អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន និងឯកឧត្តម ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ព្រមទាំងភ្ញៀវកិត្តិយសនៃបណ្តាប្រទេសនានាជាច្រើនរូប។បន្ទាប់ពីកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជារួច គណៈធិបតីក៏បានទស្សនាផលិតផលដែលដាក់តាំងបង្ហាញនៅពន្លាជាតិកម្ពុជា និងតបតាមការអញ្ជើញរបស់គណៈកម្មការរៀបចំ បានដើរទស្សនាពន្លាជាតិរបស់ប្រទេសចិន។ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦ នឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានប្រទេស និងអង្គការអន្តរជាតិធំៗចំនួន ៦៩ បានសាងសង់ពន្លាជាតិនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។ ក្នុងនោះ កម្ពុជាក៏បានសាងសង់ពន្លាជាតិដែលមានទំហំ ១៣៦ម៉ែត្រការ៉េ ដោយសាងសង់តាមលំនាំព្រះបរមរាជវាំង និងការតុបតែងជារចនាបថខ្មែរ។ នៅក្នុងពន្លាជាតិកម្ពុជា មានដាក់តាំងបង្ហាញផលិតផលសក្តានុពលនានាដូចជា៖ អង្ករ គ្រាប់ស្វាយចន្ទីរ ម្រេច ទឹកឃ្មុំ កាហ្វេ ស្ករត្នោត និងវត្ថុអនុស្សាវរីយ៍ជាដើម ព្រមទាំងដាក់តាំងបង្ហាញនូវរូបភាព និងវីដេអូ ដើម្បីផ្សព្វផ្សាយពីបរិយាកាសវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិរបស់កម្ពុជា៕
(Shanghai): The ribbon-cutting ceremony for the opening of the Cambodian Pavilion at the 6th China International Import Expo was held on the afternoon of November 5, 2023 at the Shanghai National Convention and Exhibition Center of the People's Republic of China. His Excellency SAMHENG Bora, secretary of state of the ministry of commerce of Cambodia; His Excellency Jing Chunhai, Deputy Director-General of the Department of Asia Affairs of the Ministry of Commerce of China; His Excellency Nguon Visoth, consul general of Cambodia in Shanghai; and guests from various countries attended the ribbon-cutting ceremony.After cutting the ribbon, the delegation also visited the products on display in the Cambodian pavilion and the China pavilion at the invitation of the organizing committee.The 6th China International Import Expo will be held in Shanghai, People's Republic of China, from November 5–10, 2023, with 69 countries and international organizations building national pavilions at the expo. Cambodia also built a national pavilion with a size of 136 square meters, built in the style of the Royal Palace and decorated in Khmer style. In the Cambodian pavilion, there are potential products such as rice, cashew nuts, pepper, honey, coffee, palm sugar and souvenirs, as well as pictures and videos to promote the investment environment, economy, trade, tourism and national culture.