(ទីក្រុងសៀងហៃ)៖ នាល្ងាចថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការ និងឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម រួមជាមួយ លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក ឆាវ ឌឺរុង ប្រធានសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចេញនាំចូលម្ហូបអាហារ និងសាច់ នៃប្រទេសចិន ដើម្បីស្វែងរកលទ្ធភាពលើកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងសមាគម ក្នុងការជំរុញការនាំចេញផលិតផលសាច់ស្រស់ សាច់កែច្នៃ និងផលិតផលកសិកម្មកម្ពុជាផ្សេងទៀត ទៅកាន់ទីផ្សារប្រទេសចិន។
(Shanghai): On the evening of Sunday, 5 November 2023, Her Excellency SVAY Nakry, Under Secretary of State and His Excellency NAM Lynal, Under Secretary of State, accompanied by the Deputy Director General of Trade Promotion, had a discussion with Mr. Cao DeRong, President of the China Chamber of Commerce for Import and Export of Foodstuffs, to explore the possibility of cooperation between the Ministry of Commerce and the China Chamber of Commerce to promote Cambodian fresh meat, processing meat and other agricultural products directly to the Chinese market.