(កោះកុង)៖ នាថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកការងារនាំចេញនាំចូល និងការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំគណ:ប្រតិភូក្រសួងពាណិជ្ជកម្មចុះត្រួតពិនិត្យស្ថានភាពការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនាងកុក កោះកុង និងធ្វើទស្សនកិច្ចខ្សែច្រវាក់ផលិតកម្មរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុក កោះកុង រួមមាន ខ្សែច្រវាក់ផលិតកម្មបង្គុំខ្សែភ្លើងរថយន្ត គ្រឿងបង្គុំអេឡិចត្រូនិក ឧបករណ៍បញ្ជាពីចម្ងាយ និងផលិតកម្មសម្លៀកបំពាក់កីឡា ម៉ាក Adidas និង Nike។
(Koh Kong): On 2-3 November 2023, His Excellency OK Bung, Secretary of State of the Ministry of Commerce, in charge of export import works and representatives of the Ministry of Commerce to the Special Economic Zones (SEZ) Administration, led a delegation from the Ministry of Commerce to inspect MOC representatives at SEZ‘s works and visited the factories in Neang Kok, Koh Kong SEZ, including the production chain wiring harness for automotive, electronic components, remote control, and sportswear brands Adidas and Nike.