អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង និង​បង្រ្កាប​ការ​ក្លែងបន្លំ “ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំ​វគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងចំណេះដឹងក្នុងការអនុវត្តជាក់ស្តែង - Knowledge Management System(KMS)”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង និង​បង្រ្កាប​ការ​ក្លែងបន្លំ “ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំ​វគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងចំណេះដឹងក្នុងការអនុវត្តជាក់ស្តែង - Knowledge Management System(KMS)” នៅអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។ សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន ឯកឧត្តម លោកជំទាវ លោកអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី សរុបប្រមាណ ៧៥នាក់។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់នូវជំនាញបច្ចេកទេស ក្នុងការប្រើប្រាស់ប្រព័ន្ធ KMS ជាពិសេសកម្មវិធី Microsoft 365 ជូនដល់មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលធ្វើបទបង្ហាញដោយមន្ត្រីជំនាញមកពីវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្នុងទិសដៅសម្រួលដំណើរការការងារឱ្យប្រព្រឹត្តទៅបានដោយរលូន ឆាប់រហ័ស និងស្របតាមសម័យកាលឌីជីថល ជាពិសេសការរៀបចំឬបញ្ជូនឯកសារ ព័ត៌មាន និងរបាយការណ៍នានា តាមប្រព័ន្ធឌីជីថល។ វគ្គបណ្តុះបណ្តាលនេះត្រូវបានបែងចែកជាបីផ្នែករួមមាន៖ ១)ការសិក្សាលើ Basic Tools ដែលរួមមានផលិតផលនិងសេវាកម្មរបស់កម្មវិធី Microsoft 365 ២) សិក្សាលើ Collaboration Tools និងការអនុវត្តជាក់ស្តែង និង៣) ការសិក្សាស៊ីជម្រៅលើសមត្ថភាពរបស់កម្មវិធី Microsoft 365។គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានសម្រេចផ្តល់ជំនួយក្នុងការបន្តប្រើប្រាស់កម្មវិធី Microsoft 365 នេះ ចំនួន ៥០គណនីទៀត សម្រាប់ប្រើប្រាស់នៅអគ្គនាយកដ្ឋាន ក.ប.ប. រយៈពេល ១ឆ្នាំ គិតចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែតុលា ឆ្នាំ២០២៤។  

(Phnom Penh): On Monday, 6 November 2023, the Consumer Protection Competition and Fraud Repression Directorate-General (CCF) of the Ministry of Commerce, in cooperation with Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) GmbH, has conducted the Training on Knowledge Management System-KMS at the CCF Directorate-General, presided by H.E. Phan Oun, Delegate of the Royal Government, in charge as Director-General of Consumer Protection Competition and Fraud Repression Directorate-General (CCF). This training was attended by 75 attendees, including Deputy Director Generals, Directors, Deputy Directors, Chief of CCF branches and officials of CCF Directorate-General.

This training is designed to provide technical skills in the use of KMS, especially Microsoft 365 to officials of the CFF Directorate General which is presented by experts from the Institute of Digital Technology of the Cambodia Academy of Digital Technology (CADT) to ensure the smooth and quick internal operation and in line with the digital age, especially the preparation or transmission of information and reports through the digital system. This training course is divided into three parts: 1) Learning on Basic Tools, which includes Microsoft 365 key products and features, 2) Learning on Collaboration Tools and practical applications, and 3) In-depth Training on Microsoft 365 capabilities.

In addition, the German Cooperation Agency (GIZ) has decided to renew the License of Microsoft 365 (50 Licenses/Users) for the CCF General Department with a one-year subscription from October 2023 to October 2024.

https://s2.moc.gov.kh/mocspace/mocspace_1699323645408.jpg
https://s2.moc.gov.kh/mocspace/mocspace_1699323656272.jpg
https://s2.moc.gov.kh/mocspace/mocspace_1699323676029.jpg
https://s2.moc.gov.kh/mocspace/mocspace_1699323675496.jpg
https://s2.moc.gov.kh/mocspace/mocspace_1699323675680.jpg
https://s2.moc.gov.kh/mocspace/mocspace_1699323675821.jpg
https://s2.moc.gov.kh/mocspace/mocspace_1699323686136.jpg
https://s2.moc.gov.kh/mocspace/mocspace_1699323686536.jpg
https://s2.moc.gov.kh/mocspace/mocspace_1699323701066.jpg
https://s2.moc.gov.kh/mocspace/mocspace_1699323701193.jpg
https://s2.moc.gov.kh/mocspace/mocspace_1699323701493.jpg