ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ក្នុងវេទិកាផ្គូផ្គងធុរកិច្ចស្តីពី​ “ការប្រមូលផ្តុំក្រុមហ៊ុនផលិតនាំចេញសម្ភារៈអគ្គិសនីនិងគ្រឿងអេឡិចត្រូនិចកម្ពុជា-តួកគី” នៅរាជធានីភ្នំពេញ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ), នាព្រឹកថ្ងៃអង្គារ ទី៧​ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Hotel ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ក្នុងវេទិកាផ្គូផ្គងធុរកិច្ចស្តីពី​ “ការប្រមូលផ្តុំក្រុមហ៊ុនផលិតនាំចេញសម្ភារៈអគ្គិសនីនិងគ្រឿងអេឡិចត្រូនិចកម្ពុជា-តួកគី” ។ វេទិកានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរយោបល់ទៅវិញទៅមក និងជំរុញភាពជាដៃគូធុរកិច្ចរវាងសមាគមន៍ក្រុមហ៊ុននាំចេញសម្ភារៈអគ្គិសនីនិងគ្រឿងអេឡិចត្រូនិចតួកគីនិងបណ្តាក្រុមហ៊ុនពាក់ព័ន្ធនៅកម្ពុជា ដែលនឹងចូលរួមចំណែកផ្តល់កំណើនថ្មីដល់ទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចទ្វេភាគី ជាពិសេសលើឧស្សាហកម្មសម្ភារៈអគ្គិសនីនិងគ្រឿងអេឡិចត្រូនិច។ វេទិកានេះ មានវត្តមានចូលរួមពីក្រសួងពាណិជ្ជកម្ម, ស្ថានទូតតួកគីប្រចាំនៅកម្ពុជា, សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា, ក្រុមហ៊ុនកម្ពុជាចំនួន ២៧, ក្រុមហ៊ុននាំចេញសម្ភារៈអគ្គិសនីនិងគ្រឿងអេឡិចត្រូនិចតួកគីចំនួន៩ និងអ្នកពាក់ព័ន្ធផ្សេងទៀតសរុបប្រមាណ៦០រូប។

His Excellency PICH Rithi, Secretary of State, delivers welcome remarks at THE B2B EVENT ON “ElevateEE CAMBODIA-TÜRKIYE ELECTRICAL AND ELECTRONIC SYNERGIES” in Phnom Penh

(Phnom Penh), On the morning of Tuesday, 7 November 2023, at Raffles Hotel, His Excellency PICH Rithi, Secretary of State of the Ministry of Commerce, on behalf of Her Excellency CHAM Nimul, Minister of Commerce, delivered his welcome remarks at THE B2B EVENT ON “ElevateEE CAMBODIA-TÜRKIYE ELECTRICAL AND ELECTRONIC SYNERGIES”. The forum aims to exchange views and promote business partnerships between the Turkish Electrical and Electronic Exporters’ Association (TET) and relevant companies in Cambodia, which will significantly contribute to the new growth in the bilateral economic and trade relations, especially in the electrical and electronic industry. The forum was participated by the Ministry of Commerce, the Turkish Embassy in Cambodia, the EuroCham Cambodia, 27 Cambodian companies, 9 Turkish Electrical and Electronic Exporters and stakeholders a total of 60.  

https://s2.moc.gov.kh/mocspace/mocspace_1699433868782.jpg
https://s2.moc.gov.kh/mocspace/mocspace_1699433868796.jpg
https://s2.moc.gov.kh/mocspace/mocspace_1699433868663.jpg
https://s2.moc.gov.kh/mocspace/mocspace_1699433880837.jpg
https://s2.moc.gov.kh/mocspace/mocspace_1699433888144.jpg
https://s2.moc.gov.kh/mocspace/mocspace_1699433887988.jpg
https://s2.moc.gov.kh/mocspace/mocspace_1699433894636.jpg
https://s2.moc.gov.kh/mocspace/mocspace_1699433894747.jpg
https://s2.moc.gov.kh/mocspace/mocspace_1699433900680.jpg