(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមព្រះរាជពិធីប្រទានភ្លើងជ័យ ក្នុងឱកាសពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២៣) និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ដែលបានរៀបចំឡើងនៅស្តូបវិមានឯករាជ្យ និងបានបន្តចូលរួមអបអរសាទរពិធីមីទ្ទីងមហាជន នៅព្រះពន្លាទីនាំងចន្ទឆាយាមុខព្រះបរមរាជវាំង ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សម្រាប់ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ឆ្នាំនេះ ក៏មានការយាងនិងអញ្ជើញចូលរួមពីសម្តេចព្រះមហាសង្ឃរាជ និងមន្ត្រីសង្ឃជាន់ខ្ពស់ទាំងពីរគណៈ ថ្នាក់ដឹកនាំកំពូលជាតិ និងមន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អ្នកការទូត លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត ព្រមទាំងប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ជាច្រើនរូបផងដែរ។