ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើទស្សនកិច្ចនៅកំពង់ផែទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក)៖ នាថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើទស្សនកិច្ចនៅកំពង់ផែទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដែលមានការអញ្ចើញចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ អ្នកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្ម ឯកឧត្តមអភិបាលរងខេត្តព្រះសីហនុ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា មន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន គណៈប្រតិភូកម្ពុជា ដែលជាក្រុមហ៊ុន-ពាណិជ្ជករខ្មែរដែលមកពីកម្ពុជាជាង១០០ក្រុមហ៊ុន។ នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋលេខាធិការបានទទួលជួបពិភាក្សាជាមួយលោកស្រីនាយិកា សេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកប្រចាំទីក្រុងឡុងប៊ិច តំណាងធនាគារ Export-Import Bank សហរដ្ឋអាម៉េរិក និងតំណាងកំពង់ផែទីក្រុងឡុងប៊ិច។ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍បញ្ជាក់ថា ពីមុនមានតែធុរជនបរទេសទេ ដែលមកស្វែងរកការវិនិយោគនៅកម្ពុជា, តែថ្ងៃនេះ ប្រតិភូកម្ពុជា ជាង ១០០ នាក់ បានមកសហរដ្ឋអាមេរិក ដើម្បីស្វែងរកការធ្វើធុរកិច្ចរួម ដែលនេះជាមោទនភាពមួយសម្រាប់កម្ពុជា និង ការបង្ហាញពីភាពរឹងមាំនៃខឿនសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន។

(Long Beach, California, USA): On Wednesday , 8 November 2023, His Excellency BUON Sarakmony, Secretary of State, and the high representative of Her Excellency CHAM Nimul, Minister of Commerce, paid a courtesy visit to the Port of Long Beach, California, United States of America. With the participation of Madam, Representative of the Ministry of Tourism, Neak Oknha Vice President of the Chamber of Commerce, His Excellency Deputy Governor of Sihanouk Province, Delegation of the Cambodian Chamber of Commerce, Officers of the Department of Private Sector Development, and Cambodian business leading companies and enterprises, over 100 companies. In this important event, His Excellency had a discussion meeting with the representative of the California Trade Service representative of trade service in Long Beach, the US Export-Import Bank and the representative of Long Beach Port. His Excellency has mentioned that in the past, only foreign businessmen came to seek investment and trade in Cambodia, but today, more than 100 Cambodian companies are seeking trade partnerships in the US, which is a source of pride for Cambodia and demonstrates the strength of the Cambodian economy.  

https://s2.moc.gov.kh/mocspace/mocspace_1699599554418.jpg
https://s2.moc.gov.kh/mocspace/mocspace_1699599561674.jpg
https://s2.moc.gov.kh/mocspace/mocspace_1699599561856.jpg
https://s2.moc.gov.kh/mocspace/mocspace_1699599561667.jpg
https://s2.moc.gov.kh/mocspace/mocspace_1699599571455.jpg
https://s2.moc.gov.kh/mocspace/mocspace_1699599571759.jpg
https://s2.moc.gov.kh/mocspace/mocspace_1699599571640.jpg
https://s2.moc.gov.kh/mocspace/mocspace_1699599571791.jpg
https://s2.moc.gov.kh/mocspace/mocspace_1699599576824.jpg