ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញជួបសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់លោកជំទាវរដ្ឋមន្រ្តី ជូនដល់មន្រ្តីក្រោមឱវាទដែលមានមន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្រ្តីសាខាក.ប.បខេត្តកំពង់ស្ពឺ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់លោកជំទាវរដ្ឋមន្រ្តី ជូនដល់មន្រ្តីក្រោមឱវាទដែលមានមន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្រ្តីសាខាក.ប.បខេត្តកំពង់ស្ពឺ។ នៅក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តម រដ្ឋ សារ៉ាវុធ បានទទួលស្តាប់នូវរបាយការណ៍បច្ចុប្បន្នភាព ទិសដៅការងារ និងសំណូមពររបស់មន្រ្តីក្រោមឱវាទ ព្រមទាំងបានដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដើម្បីជួយជំរុញពន្លឿននូវការអនុវត្តការងារ និងផ្តល់នូវភាពងាយស្រួល ក្នុងការទទួលបាន ព័ត៌មានផ្សេងៗជូនទៅដល់សាធារណៈទូទៅ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរចំពោះវឌ្ឍនភាព និងការអនុវត្តការងារដ៏ល្អ ព្រមទាំងបានលើកទឹកចិត្តឱ្យអង្គភាព ទាំងពីរបន្តខិតខំបំពេញការងារប្រកបដោយឆន្ទះមុះមុត និងត្រូវបន្តពង្រឹងបន្ថែមសមត្ថភាពមន្រ្តីតាមអង្គភាពរបស់ខ្លួនតាម ដែលអាចធ្វើទៅបាន សំដៅសម្រេចឱ្យបាននូវសមិទ្ធិផលជូនថ្នាក់ដឹកនាំក្រសួង និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នេះផងដែរ។

(Kampong Speu): On the morning of Wednesday, 8 November 2023, His Excellency RATH Saravuth, Secretary of State of the Ministry of Commerce, on behalf of Her Excellency CHAM Nimul, Minister of Commerce, paid a courtesy visit and presented heartfelt greetings from Her Excellency’s Minister to the officials of the Municipality Department of Commerce and CCF branch in Kampong Speu Province.During the meeting, His Excellency RATH Saravuth listened to an updated report on the progress of work, the action plan, and suggestions, as well as addressed some of the challenges to accelerate the implementation of work and facilitate accessible information to the public. His Excellency Secretary of State also praised the work progress and excellent performance of all officers and encouraged both units to work diligently and continue enhancing the capacity of officers as much as possible to accomplish the goals set by the Ministry's leadership and align with the first phase of the Pentagon strategy of the 7th legislature of the Royal Government.  

https://s2.moc.gov.kh/mocspace/mocspace_1699616429940.jpg
https://s2.moc.gov.kh/mocspace/mocspace_1699616429857.jpg
https://s2.moc.gov.kh/mocspace/mocspace_1699616429928.jpg
https://s2.moc.gov.kh/mocspace/mocspace_1699616429918.jpg
https://s2.moc.gov.kh/mocspace/mocspace_1699616429909.jpg