លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមរៀបចំតាំងបង្ហាញផលិតផលខ្មែរ នៅក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតនិងមិត្តភាពរវាងកម្ពុជា-ជប៉ុន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(តូក្យូ)៖ នាថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមរៀបចំតាំងបង្ហាញផលិតផលខ្មែរ នៅក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតនិងមិត្តភាពរវាងកម្ពុជា-ជប៉ុន ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅសណ្ឋាគារ New Otani ទីក្រុងតូក្យូ ប្រទេសជប៉ុន។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម KOMURA Masahiro អនុរដ្ឋមន្ត្រី្រកសួងការបរទេសជប៉ុន ឯកឧត្តម IMAMURA Masahiro សមាជិកសភានិងជា្របធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា លោកស្រី MINAMINO Yoko ទូតសុឆន្ទៈសម្រាប់ខួប៧០ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-ជប៉ុន ព្រមទាំងតំណាងអង្គទូតនៃបណ្ដាប្រទេសសមាជិកអាស៊ាន ស្ថាប័នរដ្ឋាភិបាលជប៉ុន ក្រុមហ៊ុនឯកជន អង្គការ សមាគម សិស្សនិស្សិត និស្សិតយោធាខ្មែរ និងពលរដ្ឋខ្មែររស់នៅក្នុងប្រទេសជប៉ុន ប្រមាណជាង ៣០០នាក់។ ផលិតផលសក្តានុពលកម្ពុជារួមមាន អង្ករ គ្រាប់ស្វាយចន្ទីរ ម្រេច សណ្តែកខៀវ ត្រីផាត់ សាច់គោផាត់ កាហ្វេ តែ ស្ករត្នោត ដំណាប់ស្វាយ ស្រាស ទឹកខ្មេះ នំស្រួយធ្វើពីអង្ករ ក្រម៉ា កាបូបយួរសូត្រនិងផ្តៅ និងវត្ថុអនុស្សាវរីយ៍ធ្វើពីប្រាក់/ស្ពាន់ ត្រូវបានរៀបចំដាក់តាំងបង្ហាញក្នុងកម្មវិធីនេះ ដើម្បីផ្សព្វផ្សាយលើកកម្ពស់ទីផ្សារសម្រាប់ផលិតផលខ្មែរ ទាក់ទាញភ្ញៀវទេសចរណ៍ និងជំរុញការវិនិយោគ។

- - -

(Tokyo): On Thursday, 9 November 2023, Mr. SIN Saray, Commercial Attaché of the Royal Embassy of Cambodia to Japan organized the exhibition of the Cambodian products in the Commemoration Ceremony of 70th Anniversary of Independence Day of Cambodia and the 70th Anniversary of Diplomatic Relations between Cambodia and Japan, presided over by His Excellency TUY Ry, Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia.

This event attended by His Excellency KOMURA Masahiro, Parliamentary Vice-Minister for Foreign Affairs and representative of the Ministry of Foreign Affairs of Japan, His Excellency IMAMURA Masahiro, Chairman of Japan-Cambodia Parliamentary Friendship Association, Ms. MINAMINO Yoko, Goodwill Ambassador for the 70th Anniversary of Friendship between Japan-Cambodia, the representatives from ASEAN diplomatic corps, Japanese governments, private sectors, Cambodian students and Cambodia’s community, approximately over 300 people. The Cambodian potential products including rice, cashew nuts, peppers, green beans, crispy fish floss, crispy beef floss, coffees, teas, palm sugars, dried mangos, wines, vinegars, rice cakes, krama, silk and rattan-made purses, copper and silver craft souvenirs have been displayed to further promote the markets for Cambodia’s products, tourist attraction and investment boosts.

https://s2.moc.gov.kh/mocspace/mocspace_1699687247047.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687256877.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687262669.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687271687.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687289078.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687288887.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687288358.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687288721.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687299893.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687299599.jpg