(ក្រុងយុនហ្វូ ខេត្តក្វាងទុង)៖ នាថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទ ”កិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មនៃភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយប្រចាំប្រទេសចិន” ដែលសហការរៀបចំដោយ ក្រុមប្រឹក្សាពាណិជ្ជកម្ម ចិន-អាស៊ាន , គណកម្មការសហប្រតិបត្តិការឧស្សាហកម្មចិន (ក្រុងយុនហ្វូ ខេត្តក្វាងទុង) និងរដ្ឋាភិបាលប្រជាជនក្រុងយុនហ្វូ ខេត្តក្វាងទុង នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំរបស់លោក លូ យុងឈុន (Lu Rongchun) លេខាធិការនៃគណកម្មការគណបក្សក្រុងយុនហ្វូ និងបានចូលរួមកិច្ចប្រជុំលើកទី៤ នៃគណកម្មការសហប្រតិបត្តិការផ្នែកឧស្សាហកម្មអាសិប (RCEP) ដឹកនាំដោយ លោក ស៉ី នីងនីង (Xu Ningning) ថ្នាក់ដឹកនាំ នៃគណកម្មការសហប្រតិបត្តិការផ្នែកឧស្សាហកម្មអាសិប ដែលបានរៀបចំឡើងនៅតំបន់យុនហ្វូ ខេត្តក្វាងទុង ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមកពី ៦ ប្រទេស ក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានធ្វើជាសក្ខីក្នុងពិធីចុះអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មអាសិប និងការចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងសហគ្រាសក្នុងតំបន់យុនហ្វូ និងបណ្តាប្រ ទេសដែលជាសមាជិកអាសិប។
សន្និសីទនេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគ ពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងជំនួញ រវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសដែលជាសមាជិកអាសិប។
(Yunfu, GuangDong) : November 7-9, 2023, on behalf of Her Excellency CHAM Nimul, Minister of Commerce, Her Excellency KHA Leng , Secretary of State of the Ministry of Commerce, attended and delivered remarks at the “China-RCEP Industrial Cooperation Conference“ co-organized by the China-ASEAN Business Council, the RCEP Industry Cooperation Committee, and the Yunfu Municipal People’s Government of Guangdong Province, China, led by Mr. Lu Rongchun, Secretary of the Yunfu Municipal Party Committee. Her Excellency had also attended “The Fourth Meeting of the RCEP Industry Cooperation Committee“ led by Mr. Xu Ningning, Chairman of the RCEP Industry Cooperation Committee (RICC), held in Yunfu, Guangdong, and attended by senior leaders and other distinguished guests from six countries in the region and the world.
In addition, Her Excellency also witnessed the signing of the Memorandum of Understanding on Comprehensive RCEP Industrial Cooperation and the signing of economic and trade cooperation agreements between Yunfu enterprises and relevant enterprises of RCEP members.
The highlight of this conference is to promote investment opportunities, explore the possibilities of investments, and expand cooperation between Cambodia and RCEP members.