លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្ដម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារអំពីការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្ដម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារអំពីការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការជំរុញបង្កើតយន្តការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។

  (Phnom Penh): On the afternoon of Monday, 13 November 2023, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency Mohammed Ismaeil A. Dahlwy, Ambassador Extraordinary and Plenipotentiary of the Kingdom of Saudi Arabia to the Kingdom of Cambodia, to discuss ways to enhance trade and investment cooperation between the two countries, particularly through establishment of the mechanism to promote bilateral trade relations.

https://s2.moc.gov.kh/mocspace/mocspace_1699950396069.jpg
https://s2.moc.gov.kh/mocspace/mocspace_1699950401323.jpg
https://s2.moc.gov.kh/mocspace/mocspace_1699950407062.jpg
https://s2.moc.gov.kh/mocspace/mocspace_1699950412248.jpg