ឯកឧត្តម ចាន់ សុខទី ជួបពិភាក្សាការងារជាមួយគណប្រតិភូមកពីប្រទេសទីម័រលេស្តេ ដែលដឹកនាំដោយ លោក Anibal Carvalho Muniz ដើម្បីស្វែងយល់ពីសក្តាពលក្នុងកិច្ចសហប្រត្តិបត្តិការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ និងចរចារពីលក្ខខ័ណ្ឌបច្ចេកទេស ក្នុងការនាំចេញទៅប្រទេសទីម័លេស្តេ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី បានជួបពិភាក្សាការងារជាមួយគណប្រតិភូមកពីប្រទេសទីម័រលេស្តេ ដែលដឹកនាំដោយ លោក Anibal Carvalho Muniz តំណាងជាន់ខ្ពស់មកពីក្រសួងកិច្ចការសេដ្ឋកិច្ច និងសហការីមកពី National Logistic Center (CLN) និងមានការចូលរួមពី ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំកម្ពុជា។កិច្ចជំនួបនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសក្តាពលក្នុងកិច្ចសហប្រត្តិបត្តិការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ និងចរចារពីលក្ខខ័ណ្ឌបច្ចេកទេស ក្នុងការនាំចេញទៅប្រទេសទីម័លេស្តេផងដែរ។ក្នុងឱកាសនោះ គណប្រតិភូក៏បានធ្វើទស្សនៈកិច្ចនៅរោងម៉ាសុីនកិនស្រូវ ឃ្លាំងគីឡូម៉ែត្រលេខ៦ ដើម្បីស្វែងយល់ពីសក្តានុពលក្នុងការនាំអង្ករចេញក្រោមយន្តការរដ្ឋ និងរដ្ឋ ផងដែរ។គួររំលឹកផងដែរថា អនុស្សារណនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្កររវាងក្រសួងពាណិជ្ចកម្ម និង ក្រសួងការបរទេសនិងសហប្រត្តិបត្តិការទីម័រលេស្តេ ត្រូវបានចុះហត្ថលេខារួចរាល់កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ដែលកិច្ចសហការណ៍នេះគឺបានមកពីការផ្តួចផ្តើម យកចិត្តទុកដាក់ ណែនាំ និងលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មទាំងអស់ផងដែរ។

https://s2.moc.gov.kh/mocspace/mocspace_1699955777426.jpg
https://s2.moc.gov.kh/mocspace/mocspace_1699955789768.jpg
https://s2.moc.gov.kh/mocspace/mocspace_1699955789705.jpg
https://s2.moc.gov.kh/mocspace/mocspace_1699955789683.jpg
https://s2.moc.gov.kh/mocspace/mocspace_1699955789898.jpg
https://s2.moc.gov.kh/mocspace/mocspace_1699955796067.jpg
https://s2.moc.gov.kh/mocspace/mocspace_1699955804064.jpg
https://s2.moc.gov.kh/mocspace/mocspace_1699955804346.jpg
https://s2.moc.gov.kh/mocspace/mocspace_1699955816385.jpg
https://s2.moc.gov.kh/mocspace/mocspace_1699955816705.jpg
https://s2.moc.gov.kh/mocspace/mocspace_1699955816553.jpg
https://s2.moc.gov.kh/mocspace/mocspace_1699955821614.jpg