(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន អ្នកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ឧកញ៉ា លឹម តុង ប្រធានសមាគម និងសមាជិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ បានពិភាក្សាអំពីលទ្ធភាពដែលក្រសួងពាណិជ្ជកម្មអាចជួយគាំទ្រដល់សមាគម សំដៅធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវវិស័យផលិតផលធ្វើដំណើរ និងស្បែក, ជំរុញការនាំចេញ និងទាក់ទាញវិនិយោគលើវិស័យនេះ និងវិស័យគាំទ្រ។
(Phnom Penh): On the afternoon of Tuesday, 14 November 2023, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Oknha Lim Tong, President of Cambodia Travel Goods and Leather Association (CTLA) and Neak Oknha Ly Khunthai, Permanent Honorary President and members. During this meeting, it was also discussed the possibility of the Ministry of Commerce’s supporting the CTLA with the aim of further enhancing the travel goods and leather sector, facilitating exports, and attracting investment in these sectors and their supporting industries.