(មណ្ឌលគិរី, ប៉ៃលិន និងខេត្តឧត្តរមានជ័យ)៖ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ សាខា ក.ប.ប. ខេត្តមណ្ឌលគិរី ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ ដោយមានកិច្ចសហការពីមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីសុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី អនុវិទ្យាល័យបយ៉ាខា ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន សាលាបឋមសិក្សាថ្នល់បត់ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូចូលរួមសរុបប្រមាណចំនួន ៧៣០នាក់ ។កម្មវិធីអប់រំផ្សព្វផ្សាយនេះនឹងរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីទាក់ទងនឹងច្បាប់និងបទបញ្ញត្តិនានា ជាពិសេសការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាពមុននឹងយកទៅបរិភោគ និងការត្រៀមខ្លួនក្លាយជាអ្នកប្រើប្រាស់ដែលឆ្លាតវៃ។ មន្ត្រីយើងក៏បានចែកនូវផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារ ចំនួនប្រមាណ ៥៥២ផ្ទាំង ជូនដល់អ្នកចូលរួមទាំងអស់ ឱ្យបានសិក្សាស្វែងយល់បន្ថែម ដើម្បីផ្សព្វផ្សាយបន្តដល់មិត្តភ័ក្តិបងប្អូន និងបិទនៅក្នុងបរិវេណសាលារៀនផងដែរ៕
(Mondulkiri, Pailin and Oddor Meanchey): On 14 November 2023, the CCF Mondulkiri, Pailin, and Oddor Meanchey Provincial Branch, in collaboration with the Provincial Department of Education, Youth and Sports and the Provincial Department of Commerce, organized a food safety and consumer protection outreach program for students and teachers at the Hun Sen Sen Monorom Primary School in Sen Monorom City, Mondulkiri, Bayakha Secondary School in Pailin City, Pailin, and Thnal Bot Primary School in Samrong City, Oddor Meanchey Province with a total of 730 participants.This outreach program aims to promote awareness among students and teachers about food safety and consumer protection laws and regulations, with an emphasis on how to select safe food for consumption and readiness to become smart consumers.In addition, our officials also distributed 552 posters on food safety to all participants, encouraging them to learn more, share the information with their friends and families, and display the posters on campus.