(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួងពាក់ព័ន្ធ បានអញ្ជើញចូលរួមសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សានិងអនុម័តលើ "សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម" ដែលជាលទ្ធផលសេចក្តីព្រាងច្បាប់ត្រូវបានសម្រេចអនុម័តយល់ព្រមដោយសម័យប្រជុំពេញអង្គរដ្ឋសភា។
(Phnom Penh): On the afternoon of Thursday, 16 November 2023, at the National Assembly, Her Excellency CHAM Nimul, Minister of Commerce, accompanied by a high-level delegation of the Ministry of Commerce and relevant inter-ministerial, attended the 1st Plenary Session of the 7th Legislature of the National Assembly, presided over by Samdech Moha Rathsapheatika Thipadei KHUON Sudary, President of the National Assembly of the Kingdom of Cambodia, to discuss and approve on the "Draft Law on the Approval of the Comprehensive Economic Partnership Agreement between the Royal Government of the Kingdom of Cambodia and the Government of the United Arab Emirates" which was approved by the National Assembly Plenary Session.