(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមជាមួយលោក Matthew Allen លេខាធិការទី១ របស់ស្ថានទូតនូវែលសេឡង់ប្រចាំកម្ពុជា ថៃ និងឡាវ ដើម្បីពិភាក្សាអំពីការផ្លាស់ប្ដូរបទពិសោធន៏នៃកិច្ចដំណើរការចុះបញ្ជីក្រុមហ៊ុនតាមប្រព័ន្ធអេឡិចត្រូនិក។ គួរបញ្ជាក់ផងដែរថាកន្លងមក ថ្នាលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មគឺត្រូវបានផ្ដល់ឱ្យដោយក្រុមហ៊ុននូវែលសេឡង់ ដែលជាប្រភេទក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវកម្រិតសន្ដិសុខ និងគុណភាពខ្ពស់បំផុត។
(Phnom Penh): In the afternoon of November 16, 2023, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce, on behalf of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Matthew Allen, First Secretary Development of the New Zealand Embassy in Cambodia, Thailand, and Laos, to discuss sharing experiences of Online Business Registration Process. It should also be noted that so far, the business registration platform of the Ministry of Commerce has been provided by New Zealand Company, which is a company recognized as having the highest level of security and quality.