(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ នាថ្ងៃទី១៣-១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំលើកទី២១ នៃក្រុមការងារស្ដីពីការអភិវឌ្ឍច្បាប់នៃប្រព័ន្ធម៉ាឌ្រីដសម្រាប់ការចុះបញ្ជីម៉ាកអន្តរជាតិ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ បានទទួលការគាំទ្រពីសមាជិកទាំងអស់ជាអនុប្រធាននៃសម័យប្រជុំលើកទី២១នេះ។ សម្រាប់កិច្ចប្រជុំនេះផងដែរ ឯកឧត្តមអគ្គនាយកបានទទួលភារកិច្ចដឹកនាំកិច្ចពិភាក្សាស្ដីពីការដាក់បញ្ចូលភាសាបន្ថែមទៅក្នុងប្រព័ន្ធម៉ាឌ្រីដ ដែលជារបៀបវារៈមួយដ៏សំខាន់ក្នុងកិច្ចប្រជុំ។
(Geneva, Switzerland): On 13-17 November 2023, in the 21st Session of the Working Group on the Legal Development of the Madrid System for the International Registration of Marks, His Excellency Long Kemvichet, Director General for International Trade, was elected as Vice-Chair for the 21st session with support from the Members. For the meeting, the Director General was entrusted to chair the agenda item on the possibility of introducing new languages in the Madrid System, which is an important topic of the meeting.