(ស្វាយរៀង)៖ នាថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកការងារនាំចេញនាំចូល និងការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំគណ:ប្រតិភូក្រសួងពាណិជ្ជកម្មចុះពិនិត្យស្ថានភាពការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង និងធ្វើទស្សនកិច្ចខ្សែច្រវាក់ផលិតកម្មរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន ខ្សែច្រវាក់ផលិតកម្មសម្លៀកបំពាក់ និងគ្រឿងបង្គុំនាឡិកានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដ្រេហ្គនឃីង បាវិត ផលិតកម្មវត្ថុអនុស្សាវរីយ គ្រឿងតុបតែលម្អផ្ទះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហាយផាក និងផលិតកម្ម របាំងបង្អួច។
(Svay Rieng): On 16-17th November 2023, in Shandong Sunshell SEZ, His Excellency OK Boung, Secretary of State of the Ministry of Commerce, in charge of export-import works, and representatives of the Ministry of Commerce to the Special Economic Zones (SEZ) Administration led a delegation from the Ministry of Commerce (MOC) to inspect MOC representatives at SEZ‘s works and visited the factories in Svay Rieng province, including the production line of garments and watches parts and accessories in Dragon King SEZ, souvenir products in Hi Park SEZ, and window blinds products.