ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំវេទិកាស្វាយចន្ទី នៅសាលាខេត្តកំពង់ធំ​ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ រួមទាំងតំណាង EU,​ GIZ,​ CRAS និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃពុធទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំវេទិកាស្វាយចន្ទី នៅសាលាខេត្តកំពង់ធំ​ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ រួមទាំងតំណាង EU,​ GIZ,​ CRAS និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរួចមក ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្ដែង នៅសួនច្បារមាត់ស្ទឹងសែន សម្រាប់រៀបចំវេទិកា និងការដាក់តាំងបង្ហាញផលិតផលស្វាយចន្ទី ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ៦-៧ ខែធ្នូ ឆ្នាំ២០២៣នាពេលខាងមុខផងដែរ៕  

https://s2.moc.gov.kh/mocspace/mocspace_1700727509296.jpg
https://s2.moc.gov.kh/mocspace/mocspace_1700727528947.jpg
https://s2.moc.gov.kh/mocspace/mocspace_1700727528990.jpg
https://s2.moc.gov.kh/mocspace/mocspace_1700727528964.jpg
https://s2.moc.gov.kh/mocspace/mocspace_1700727544164.jpg
https://s2.moc.gov.kh/mocspace/mocspace_1700727529070.jpg
https://s2.moc.gov.kh/mocspace/mocspace_1700727529162.jpg
https://s2.moc.gov.kh/mocspace/mocspace_1700727547650.jpg
https://s2.moc.gov.kh/mocspace/mocspace_1700727547682.jpg
https://s2.moc.gov.kh/mocspace/mocspace_1700727547801.jpg
https://s2.moc.gov.kh/mocspace/mocspace_1700727547774.jpg
https://s2.moc.gov.kh/mocspace/mocspace_1700727547796.jpg
https://s2.moc.gov.kh/mocspace/mocspace_1700727555030.jpg