(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីជំនាញនៃនាយកដ្ឋានកិច្ចការបច្ចេកទេស និងនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សហការជាមួយសាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះផ្សព្វផ្សាយប្រកាសលេខ១៩២ ស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន ដល់អាជីវករបានចំនួន ១២តូប នៅផ្សារពោធិ៍ចិនតុង។
ក្នុងឱកាសនៃយុទ្ធនាការណ៍ចុះផ្សព្វផ្សាយនេះ ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនអាជីវករ, ជាមួយគ្នានេះ ក៏មានបងប្អូនអាជីវករមួយចំនួនលើកឡើងពីការលំបាកផ្សេងៗ ក្នុងនាមជាអ្នកលក់បន្តពីក្រុមហ៊ុន ដោយបានលើកឡើងថា ការដាក់ស្លាក និងការសរសេរអក្សរលើសំបកវេចខ្ចប់ ជាតួនាទីរបស់ក្រុមហ៊ុន។