(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម សំហេង បូរ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកបណ្ឌិត Shabeer Nellikode វិនិយោគិនមកពីប្រទេសឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីស្វែងយល់អំពីទីផ្សារនាំចេញទំនិញកម្ពុជា ជាពិសេសដើម្បីស្វែងយល់អំពីលទ្ធភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់ទំនិញកសិកម្មមួយចំនួនដូចជា រមៀត ស្វាយចន្ទី ខ្ញី និងដើមច័ន្ទគ្រឹស្នា ជាដើម។
(Phnom Penh): On the afternoon of Thursday, 23 November 2023, His Excellency SAMHENG Bora, Secretary of State, on behalf of Her Excellency CHAM Nimul, Minister of Commerce received a courtesy call from Dr. Shabeer Nellikode, Indian Investor to discuss investment potential in Cambodia, especially in the exports of agro-products as well as to explore Cambodia’s capacity in supplying agricultural goods such as turmeric, cashew, ginger, agarwood, among others.