(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារខ្លឹមសារ ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ តាមដានវឌ្ឍនភាពការងារ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ដែលជាសមាជិកសមាជិកានៃក្រុមការងារខ្លឹមសារ ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃក្រសួងពាណិជ្ជកម្មផងដែរ។