ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារទាក់ទងនឹងស្ថានភាពពាណិជ្ជកម្មពោតក្រហមសម្រាប់ផលិតផលចំណីសត្វ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារទាក់ទងនឹងស្ថានភាពពាណិជ្ជកម្មពោតក្រហមសម្រាប់ផលិតផលចំណីសត្វ ដែលមានការចូលរួមអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក ក.ប.ប ឯកឧត្តម លោក លោកស្រី អគ្គនាយករងពីអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម និង លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងក្រុមហ៊ុនផលិតចំណីចំនួន៩។  

គោលបំណងនៃកិច្ចប្រជុំនេះ រួមមាន៖

១. ដើម្បីពិភាក្សាផ្ទៃក្នុង ក្នុងការពិនិត្យ និងកែសម្រួលសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ រវាងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងក្រុមហ៊ុនស៊ី.ភី ខាមបូឌា

២.បើកកិច្ចពិភាក្សាជាមួយក្រុមហ៊ុនផលិតចំណីសត្វទាំង៩ ក្នុងគោលដៅជំរុញផលិតកម្ម និងរក្សាស្ថិរភាពថ្លៃពោតក្រហម ព្រមទាំងធ្វើការជាមួយក្រុមហ៊ុនផលិតចំណី សំដៅជំរុញការប្រើប្រាស់កសិផលក្នុងស្រុក និងបង្កើនវិសាលភាពនៃការធ្វើពិពិធកម្មទីផ្សាររបស់ផលិតផលពោតក្រហមដែលផលិតក្នុងស្រុក។

(Phnom Penh): On Friday, 24 November 2023, His Excellency SOK Sopheak, Secretary of State of the Ministry of Commerce, chaired the technical meeting on the trade situation of red corn for animal feed products with the participation of His Excellency, Her Excellency, Secretary of State of the Ministry of Commerce, Delegation of the Royal Government of Cambodia in charge as the Director General of the CCF, Deputy Directors General of the General Department of Domestic Trade, General Department of Trade Promotion, General Department of Trade Services, and Deputy Directors, technical officers of the Private Sector Development department, and nine feed animal production companies.

The purpose of the meeting is to:

1. To discuss internally in reviewing and revising the draft Memorandum of Understanding on Cooperation in Promoting the Procurement of Domestic Red Corn, Cassava, and Other Raw Materials for Animal Feed Production between the General Department of Domestic Trade and the CP Cambodia Co, Ltd

2. To open discussion with the nine feed animal manufacturers to promote production and stabilize red corn prices, as well as work with feed manufacturers to promote the use of domestic agricultural products and increase the scope of market diversification of red corn products domestic.

https://s2.moc.gov.kh/mocspace/mocspace_1700928885317.jpg
https://s2.moc.gov.kh/mocspace/mocspace_1700928906021.jpg
https://s2.moc.gov.kh/mocspace/mocspace_1700928906560.jpg
https://s2.moc.gov.kh/mocspace/mocspace_1700928906619.jpg
https://s2.moc.gov.kh/mocspace/mocspace_1700928906457.jpg
https://s2.moc.gov.kh/mocspace/mocspace_1700928906546.jpg
https://s2.moc.gov.kh/mocspace/mocspace_1700928912797.jpg